សុខភាពនិងសម្រស់

សូម Click here ដើម្បីមើលនូវវិធីថែរក្សាសម្រស់និង សុខភាពប្រចាំថ្ងែរបស់អស់លោកអ្នក


ស្បែកមុខ​ស្អាត​ដោយ​សារ​ទឹក​អំពិល​ទុំ


រូបមន្ត​ទឹក​អំ​ពិល​ទុំ​នេះ យើង​ជឿថា​ អ្នក​ខ្លះ​ប្រាកដ​បាន​ឮ បាន​ដឹងតាំង​ពី​បុរាណ​មក​ហើយ​ ប៉ុន្តែ​ពេល​នេះ​គុណ​ប្រ​យោជន៌​របស់​ទឹក​អំពិល​ទុំ នៅ​តែ​មាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ ទាំង​យក​មក​បរិភោគធ្វើ​ទឹក​ជ្រ​លក់​ម្ហូប​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ពិសារ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អំពិល​ទុំ​ យើង​អាចយក​មក​កែ​សម្រស់​ផ្ទៃ​មុខ​ឲ្យ​ស្រស់​ថ្លា​ស្អាត​បែប​ធម្ម​ជាតិ​បាន​ យ៉ាង​ល្អ ហើយ​អាច​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម៖
-មុន​នឹងយក​ទឹក​​អំពិល​ទុំ​មក​លាប​លើ​ផ្ទៃ​មុខ​ ដំបូង​យើងត្រូវ​ដុស​លាង​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត ដោយ​​ទឹក​ស្អាត​នឹង​សាប៊ូ​ជា​មុខ​សិន រួ​ច​ពី​នោះ​យើង​យក​ទឹក​អំ​ពិល​ទុំ(លាយ​​ជាមួយ​ទឹក​ឲ្យ​រាងខាប់​បន្តិច) មក​លាប​ថ្នមៗ​ ​ឲ្យ​សព្វ​ពេញ​លើ​ផ្ទៃ​មុខ រួច​ទុក​ចោល​រយៈ​ពេល​ ៥​នាទី ទើប​ដុស​លាង​ទឹក​​ឲ្យ​ស្អាត​ ហើយ​​អ្នក​ត្រូវ​ធ្វើ​របៀប​នេះ​ជា​ញយ​ដង នោះ​នឹង​ធានា​ថា ស្បែក​មុខ​របស់​អ្នក នឹង​ឡើងស​ស្រស់​ថ្លា តឹងណែន រហូត​មិត្ត​ភក្ត័​ស្រីៗ​របស់​អ្នក​បែក​មុខ​មួយ​រយៈ ហើយ​ពេល​ជួប​អ្នក​វិញ​នឹង​ងឿង​ឆ្ងល់​ និង​ច្រណែន​ ដោយ​សារ​ផ្ទៃ​មុខ​ដ៏​ផូរ​ផង់​របស់​អ្នក​ថែម​ទៀត​ផង ៕

បំរុងស្បែក​ដោយ​ទឹក​ផ្លែ​ឈើ

ទឹក​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ​ មិនត្រឹម​តែ​ទទួល​ទាន​មាន​រស​ជាតិ​ឈ្ងុយ​ឆ្លាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹក​ផ្លែ​ឈើ​នៅ​មាន​ប្រយោជន៌​ជួយ​បំរុង​រាង​កាយ​​ ឲ្យ​មាន​សុខ​ភាព​ល្អហើយ វា​នឹង​ជួយ​ឲ្យពណ៌​សម្បុរ​ស្បែក​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​របស់​យើង​មាន​សម្រស់​ស្រស់​ថ្លា បែប​ធម្មជាតិ​ តែ​យើង​គួរ​ជ្រើសរើស​ផ្លែណា​ដែល​មាន​ជាតិ​វីតា​មីន​ដូច​ខាង​ក្រោម៖

១- ទឹកក្រូច​ពោធិ៍សាត់ៈ មាន​ឧត្តមភាព​ទៅ​ដោយ​វីវតា​មីន C ខ្ពស់ និង​មាន​វីតាមីន A, B1, B2 គឺ​​អាច​ជួយ​កាត់​បន្ថយ​ជាតិ កូឡេ​ស​ស្តេរ៉ូល និង​ជួយ​ការពារ​ជំងឺ​ផ្តាសាយ​។
២- ទឹក​ក្រូចឆ្មាៈ សម្បូរ​ទៅ​ដោយ​វីតាមីន C និង​វីមីន B2 រួម​ទាំង​រ៉ែធាតុផ្សេងៗ ជួយ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្តាសាយ និង​ជួយ​រក្សា​ឲ្យ​ស្បែកមាន​ភាព​ភ្លឺ​ថ្លា​បាន។
៣- ទឹក​ល្ហុងៈ ទឹក​​ល្ហុង​ទុំ សប្បូរ​ទៅ​ដោយ​ វីតាមីន​A ខ្ពស់ មាន​គុណ​សម្បត្តិ​អាច​ជួយអ្នក​ដែល​មាន​បញ្ហា​ទល់​លាមក​, អាហារ​មិនរំលាយ ព្រោះ​ល្ហុង​ទុំ​មាន(Papain Enzyme) ដែល​ជួយ​រំលាយ​អាហរ​ប្រភេទ​ប្រូ​តេ​អ៊ីន និង​មាន​ប្រយោជន៌​ ជា​ថ្នាំ​សម្រួល​ប្រ​ព័ន្ធ​រំលាយ​អាហារ​បាន​ល្អជាទី​បំផុត ។
៤- ទឹកផ្លែ​ប៉ោមៈ ស័ក្ក​សម​សម្រាប់ផ្នែក​ខាងសុភាព​នារី​ដែល​ចូល​ចិត្ត​ស្រលាញ់​ក្រ​ចកវែង​ ព្រោះ​ទឹក​ផ្លែ​ប៉ោម អាចជួយ​ពង្រឹង​ក្រចក​ឲ្យ​រឹង​មាំ​ និង​សរសៃ​សក់​ដុះ​លូត​លាស់​បាន​ល្អ សម្បូរ​ទៅ​ដោយ​វីតាមីន A និងC ។
៥- ទឹក​ប៉េង​ប៉ោះ: សម្បូរ​ទៅ​ដោយ​សារធាតុ​ “ឡែកូពីន” ដែល​ជួយ​រឿង​បង្អង់​ល្បឿន​ភាព​ចាស់​ជរា​ជួយ​ការពារ​ភាព​បាត់​បង់​របស់​ កោសិកា ហើយ​ផល​ប្រយោជន៌​សំខាន់​មួយ​ផ្នែក​ទៀត សូម​ប្រាប់​ទៅ​ដល់​សុភាព​នារី​ថា ក្នុងទឹក​ប៉េង​ប៉ោះ នៅ​មាន​សារធាតុ​ជួយ​កាត់​បន្ថយ​អាត្រា​ការ​កើ​ត​ជំងឺ​មហា​រីក​មាត់​ស្បូន​ បាន​ល្អថែម​ទៀតផង។
៦- ទឹក​ផ្លែ​ឪឡឹកៈ ជួយ​លាង​សម្អាត​តំរង​នោម​ និង​ជួយ​បើក​ផ្លូវ​ទឹក​នោម​បាន​ល្អ មិន​ត្រឹម​ប៉ុណ្ណោះ ទឹក​ផ្លែ​ឪឡឹក​ជួយ​បំរុង​រក្សា​ស្បែក​ឲ្យ​​មាន​សម្រស់​ស្រស់​ថ្លា និង​មាន​ចំណែក​ផ្សំ​របស់​ “បេតា​តេរ៉ូទីន” ព្រម​ទាំង​សម្បូរ​​ទៅ​ដោយ​វីតាមីន A ។
៧- ទឹក​ផ្លែ​ត្របែកៈ សម្បូរ​ទៅ​ដោយវីតាមីន C​ ខ្ពស់​បំផុត និងអាច​ជួយ​ការពារ​ជំងឺ​ផ្តាសាយ​ សាង​សំណើម​នៅ​ក្នុង​រាង​កាយ​ជួយបំរុងស្បែក​ឲ្យ​ស្រស់​ថ្លា​ បែប​ធម្មជាតិ​។
៨- ទឹកចេក​អំបូង​(ចេក​ក្រអូប): ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ពោះ​វៀន​ ធ្វើ​ការ​បាន​ល្អ និង​ជួយ​ព្យាបាល​ រលាក​ក្នុង​ក្រពះ​អាហារ និង​ពោះ​វៀន បាន​យ៉ាង​ប្រ​សើរ ក្រៅ​ពីនេះ ហូប​ផ្លែ​ចេក​អំបូង​ នៅ​​ជួយ​រឿង​ការ​គ្រប់គ្រង​អាហារ​បាន​ល្អទៀត​ផង ព្រោះ​ជាតិ​ចេក​អំបូង​ នឹង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់ឆ្អែត​នឹង​អាហារ។
សូម​សាកល្បង​ជ្រើស​រើស​ផ្លែ​ឈើ​ ដែល​បាន​រៀប​រាប់​ខាងលើ យក​មកទទួល​ទាន ​នឹង​ទទួលបាន​ផលដូច​ចិត្ត​ប្រាថ្នាពិតជាមិន​ខាន៕

ផ្លៃឪឡឹកជួយ​បំរុង​ស្បែក​មុខ​បាន​ស្រស់​ស្អាត!


ផ្លែឪឡឹក​ក្រៅ​ពី​ទទួល​ទាន មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ហើយ​វា​ក៏​អាច​ជួយ​បំរុង​ស្បែក​មុខ​របស់​យើង​ បាន​​ត្រជាក់​ស្រស់​ថ្លា​ថែមទៀត​ផង… ពេលនេះ​យើង​នឹង​ប្រាប់​ពីវិធី​ថែ​បំរុងផ្ទៃមុខ​​​ ដោយ​ផ្លែឪឡឹក​ដូច​ខាង​ក្រោម៖ – ក្រណាត់​សស្តើង​ ទំហំ​ប្រមាណ​ប៉ុន​បាត​ដៃផ្លែឪឡឹក​ទុំ

*វិធីធ្វើៈ ចិត្រ ​សាច់ផ្លែឪឡឹក​ ជា​បន្ទះ​ស្តើងៗ​ ល្មម​យក​មក​ដាក់​នៅ​លើ​ក្រណាត់​ពណ៌​ស ដែល​ត្រៀម​ទុក បន្ទាប់មក​លើក​យក​មក​បិទ​លើ​ផ្ទៃ​មុខ​ឲ្យ​បាន​សព្វ​(យក​ខាង​ចំណិត​ឪឡឹក​ដាក់ ​ ផ្អិប​ជាប់​ស្បែកមុខ) ទុក​ចោល​ប្រមាណពី​១០ ទៅ​១៥នាទី ទើប​​លាងចេញ​ដោយ​ទឹក​ស្អាត នោះ​ផ្ទៃ​មុខ​របស់​អ្នក​នឹង​ឡើង​ស្រស់​ថ្លា ហើយ​ត្រជាក់​ថែមទៀត​ផង

វិធី​ព្យា​បាល​ត្រ​បក​ភ្នែក​ធ្លាក់​ស្រ​យ៉ាក!

មិន​ថា​ មនុស្ស​ដែល​មាន​អាយុត្រឹម​លេខ២ ឬ​លេខ៣ ក៏កើត​ធ្លាក់​ស្រយ៉ាក​ត្រ​បក​ភ្នែក​ខាង​ក្រោម​បាន​ដូចគ្នា ពេល​កើត​ហើយ​ នឹង​ពិ​បាក​បាត់​ទៅ​វិញ​ណាស់ មូល​ហេតុ​កើត​មក​ពី​តាម​ពូជ​វង្ស និង​របប​ក្រ​ពេញ​ ឬ​(កូន​កណ្តុរ) ក្នុង​រាង​កាយ​របស់​យើង​ធ្វើ​ការ​​ខុស​ធម្មតា ធ្វើ​ឲ្យ​ខ្លាញ់​ និង​សារជាតិ​អាក្រក់ ហូរ​ចូល​ទៅ​រុំ​ជុំវិញ​បរិវេណ​ប្រស្រី​ភ្នែក​ច្រើន​ពេក នៅ​ពេល​អ្នក​ដេក​ខុស​ឥរិយា​បថ ឬ​ដេក​មិន​គ្រប់​គ្រាន់…
*វិធី​ដោះ​ស្រាយ​ ឬ​ព្យាបាលៈ – ជៀស​វាង​ទទួល​ទាន​អាហារ​ប្រៃ​ពេក – កុំ​ត្រ​ដុស ឬ​ចុច​ឈ្លី​ត្រ​បក​ភ្នែក ដែល​ជា​ធម្មតា​នឹង​ធ្វើ​ឲ្យ​ត្របក​ភ្នែក​កាន់​តែ​រីក​ធំ​ឡើង – ក្បាល​ឲ្យ​ខ្ពស់​បន្តិច​ពេល​ដេក ហើយ​ត្រូវ​ដេក​ផ្ងារ ដើម្បី​អោយ​របស់​អាក្រក់​ដូច​ជា ញើស    និង​ខ្លាញ់​កក ក្នុង​ត្របក​ភ្នែក ហូរ​ចេញ​ទៅ​ខាងក្រៅ​បាន​ងាយ – យក​ផ្លែ​ត្រ​សក់​បន្ទះ​ស្តើង ត្រាំ​ទឹក​កក​ឲ្យ​ត្រជាក់​ បិទ​នៅ​ជុំ​វិញ​ប្របក​ភ្នែក នៅ​មុនពេល​គេង ឬ​ប្រើ​ឡេ​លាប​ ដើម្បី​បន្ថយ​អាការៈ​ត្របក​ភ្នែក​ធ្លាក់​ស្រយ៉ាកបាន ៕ —————————————————————————————————————————

អាពាហ៍ពិពាហ៍​បំផ្លាញ​ជីវិត​សិច​?

ក្រោយ​រៀបការ​បី​ឆ្នាំ ប្តី​ប្រពន្ធ​ភាគ​ច្រើន​រួម​ភេទ​បាន​យ៉ាងច្រើន​ម្តង​ក្នុង​មួយ​សប្តាហ៍​?

ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​អង់គ្លេស​បាន​អះអាង​អំពី​អ្វី​ដែល​ស្វាមី​ ដែល​លែង​សូវ​រវីរវល់​ជាមួយ​ភរិយា​របស់​ខ្លួន​និង​ប្រពន្ធ​ដឹង​យ៉ាងច្បាស់​ថា ​ការ​រៀបការ​អាក្រក់​សំរាប់​ជីវិត​ស្នេហា​។ ពួកគេ​បាន​រកឃើញថា​មុន​ពេល​រៀបការ គូស្នេហ៍​ត្រូវគេ​រំពឹង​ថា​រួមភេទ​លើសពី​៤​ដង​ក្នុង​មួយ​សប្តាហ៍​។ តែ​ក្រោយ​រៀបការ​បាន​៣​ឆ្នាំ ប្តី​ប្រពន្ធ​ភាគច្រើន​មាន​សំណាង​ហើយ​ដែល​អាច​រួម​ភេទ​បាន​ម្តង​ក្នុង​រយៈពេល​៧​ថ្ងៃ​។ វា​ក៏​បង្ហាញថា​៦​ក្នុងចំណោម​គូស្រករ​១០​គូ​ជឿថា​អាពាហ៍ពិពាហ៍​បាន​បំផ្លាញ​ភាព​រំភើប​ក្នុងការ​រួមភេទ ។ និង​មិន​គួរ​អោយ​ជឿ​ដែល​ប្តី​ប្រពន្ធ​ចំនួន​ពាក់កណ្តាល​និយាយថា​ទំនាក់ទំនង​របស់​គេ​ជាមួយ​ដៃគូ​ហាក់ដូចជា​មិត្ត​ភ័ក្តិ​។ អ្នកនាំពាក្យ​សំរាប់​សេវា​ណាត់​ស្នេហា​ក្រៅ​អាពាហ៍ពិពាហ៍ lovinglinks.co.uk ដែល​ធ្វើ​ការស្ទង់មតិ​លើ​មនុស្ស​រៀបកា​រហើយ​៣.០០០​នាក់​បាន​និយាយថា​មួយ​ភាគ ​បី​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​បាន​និយាយថា​ពួកគេ​លែង​ចូលចិត្ត​ដៃគូ​ របស់​គេ​ដូច​កាលពី​មុន​និង​៨​ក្នុងចំណោម​១០​គូ​មាន​ការធុញទ្រាន់​នឹង​ការ​ រួមភេទ​ដដែលៗ​។ តែ​ទោះជា​យ៉ាងណា​ការសិក្សា​នេះ​អាច​ពិត​ សំរាប់តែ​មនុស្ស​ដែល​មាន​ស្នេហា​មុន​រៀបការ​និង​ជា​ពិសេស​នៅ​បស្ចិមប្រទេស​ ដែល​ការ​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ជា​ទូទៅ​និង​ធម្មតា​តែ​សំរាប់ ​អ្នក​ប្រកាន់​ប្រពៃណី​ខ្ជាប់ខ្ជួន​អាពាហ៍ពិពាហ៍​មានតម្លៃ​បំផុត​សំរាប់​ ជីវិត​សិច​និង​តម្លៃ​គ្រួសារ​។ ———————————————————————————————–

អ្នកវិទ្យាសាស្ត្រ​អះអាងថា​អង្ករដំណើប​ខ្មៅ​ជា​អាហារ​ប្រឆាំង​ជម្ងឺមហារីក

ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា អង្ករ​ដំណើបខ្មៅ គឺជា​អាហារ​ដ៏​ល្អ​ប្រសើរ​បំផុត ” ។​ ក្រុម​អ្នកជំនាញ​ទាំងនេះ បាន​និយាយថា ធញ្ញជាតិ​ប្រភេទ​នេះ មាន​កំរិត​ជាតិ​ស្ករ​ទាប ប៉ុន្តែ​ផ្ទុក​សារជាតិ​ទ្រទ្រង់ សុខភាព​ច្រើន​ដែល​អាច ជួយ​កំចាត់​ជម្ងឺ​បេះដូង និង​មហារីក ។​ ក្រុម​អ្នកវិទ្យាសាស្ត្រ ដែល​មក​ពី​សកលវិទ្យា​ល័យ​រដ្ឋ Louisiana បាន​ធ្វើ​ការវិភាគ​សំណាក​គំរូ នៃ​អង្ករ​ប្រភេទ​នេះ ដែល​ត្រូវបាន​គេ​ដាំ នៅ​សហរដ្ឋអាមេរិក​ភាគខាងត្បូង ហើយ​បាន​រកឃើញ សារជាតិ​ទ្រទ្រង់​សុខភាព​ទាំង​នេះ ។​ ក្រុម​អ្នកស្រាវជ្រាវ​នេះ និយាយថា សារជាតិ​ប្រឆាំង​អុកស៊ីដ​កម្ម antioxidant នេះ​អាច​ជួយ​ការពារ​សរសៃឈាម និង​ការពារ DNA មិន​អោយ​ខូចខាត ដែល​នាំអោយ​កើត​ជម្ងឺមហារីក ។​ វេជ្ជបណ្ឌិត Zhimin Xu បាន​និយាយថា ធញ្ញជាតិ​នៃ​អង្ករ​ដំណើបខ្មៅ ចំនួន​តែ​មួយ​ស្លាបព្រា​ប៉ុណ្ណោះ ផ្ទុក​សារជាតិ antioxidant ដែល​ជា​សារជាតិ​ទ្រទ្រង់​សុខភាព មាន​ចំនួន​ច្រើនជាង នៅ​ក្នុង​អ្វី​ដែល​គេ បាន​រក​ឃើញ​ក្នុង​ផ្លែ​ប្ល៊ូ​ប៊ឺ​រី ។​ ជាច្រើន​សតវត្សរ៍​កន្ល​ង​ទៅ អង្ករដំណើប​ខ្មៅ​នេះ ត្រូវបាន​គេ​ស្គាល់​ថា “ អង្ករ​ហាម​បរិភោគ ” ក្នុង​ប្រទេស​ចិន​សម័យបុរាណ្យ ពីព្រោះ​មាន​តែ​ក្រុម​គ្រួសារ​អភិជន​ប៉ុណ្ណោះ ត្រូវបាន​អនុញ្ញាត អោយ​បរិភោគ​អង្ករ​ប្រភេទ​នេះ ” ៕

———————————————————————————————-

ម្តាយ​ដែល​បំបៅ​ដោះ​កូន​ប្រឈម​ការ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ក្នុង​កំរិត​ទាប​ជាង

យោងតាម​ការសិក្សា​ជ្រាវ​ជ្រាវ​មួយ​បានបង្ហាញ​ថា ម្តាយ​ដែល​មិន​បាន​បំបៅ​ដោះ​កូន​ទំនង​ជា​ប្រឈម​ការវិវ​ត្ត​ន៍​នៃ​ជម្ងឺ​ ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ចំនួន​ទ្វេដង​ក្នុង​ជីវិត​នាពេល​អនាគត​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​សុខភាព​និយាយថា ការ​បំបៅ​ដោះ​ជួយ​កាត់បន្ថ​យការធាត់​ដែល​នៅ​ជុំវិញ​ពោះ​បន្ទាប់ពី​មាន​ផ្ទៃពោះ​។ ពួក​គេ​ជឿ​ថា​អត្រា​នៃ​ការ​បំបៅ​ដោះកូន​ដែល​កំពុង​ធ្លាក់ចុះ​នៅ​បណ្តា​ ប្រទេស​បស្ចិមប្រទេស​នោះ អាច​នាំអោយ​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ​ក្នុងចំណោម​ស្ត្រី​វ័យ​កណ្តាល​។ ការរកឃើញ​នេះ​ដែល​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​លើ​ស្ត្រី​ក្នុង​វ័យ​ពី​ ៤០​ទៅ​៧៨​ឆ្នាំ​ចំនួន​២.២៣៣​នាក់ ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ទស្សនា​វ​ដ្តី​ពេទ្យ​អាមេរិក​ “American Journal of Medicine”​។ ការសិក្សា​នេះ​បានបង្ហាញ​ថា ១​ភាគ​៤​នៃ​ម្តាយ​ដែល​មិន​បាន​បំបៅ​ដោះ​កូន​នោះ​ប្រឈម​ការវិវត្តន៍​នៃ​ជម្ងឺ ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​នេះ​។ តាម​ការសិក្សា​ស្រាវជ្រាវ​កាលពី​ពេលមុនៗ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ អាមេរិក​ក៏​បាន​រកឃើញ​ផងដែរ​ថា​ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ការពារ​ម្តាយ​ពី​ ជម្ងឺ​គាំងបេះដូង​និង​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​នៅ​វ័យ​ចំណាស់​ របស់​ពួកគេ​។ ————————————————————————————————–

បន្ថែ​ស្ពៃ​សន្លឹក​បៃតង​ជួយ​កាត់បន្ថយ​កំរិតប្រឈមនៃ​ ការកើត​ជម្ងឺ​ទឹកនោម

ផ្អែម​ប្រភេទ​ទី​២

Jimena Navarrete មក​ពី​ម៉ិក​ស៊ិច ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ កាលពី​យប់​ថ្ងៃ​ចន្ទ នៅ​ក្នុង​ការដណ្តើម​ជោគជ័យ​មួយ ដែល​បាន​ធ្វើអោយ​ពិភព ការប្រលង​បវរកញ្ញា​មាន​ការស្រឡាំងកាំង ពី​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ទាយ​ថា នឹង​ទទួលបាន​មកុដ ជា​ស្រី​មក​ពី​វេនេ​ហ្ស៊ូ​អេ​ឡា អៀឡង់ និង​អាមេរិក ឯណោះ​ទៅវិញ​ទេ ។ កញ្ញា​អាយុ​២២​ឆ្នាំនេះ បាន​និយាយថា នាង​មាន​ផែនការ​សិក្សា​វិទ្យាសាស្ត្រ ជីវ​អាហារ តែ​បាន​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូត ចាប់​តាំងពី​នាង​មាន​អាយុ​១៥​ឆ្នាំ ។ គេ​រំពឹងថា នាង​នឹង​ចំណាយ​ពេល​ក្នុង​អាណត្តិ​របស់​នាង ជា​បវរកញ្ញា​ពិភពលោក​នេះ យកចិត្តទុកដាក់​លើ​ស្ថានភាព អ្នក​កើត​អេដស៍​និង​មហារីក​សុដន់ ។ ក្រៅពី​មកុដ​ដាំ​ពេជ្រ ដែល​ត្រូវ​បំពាក់​លើ​ក្បាល​របស់​នាង Navarrete ទទួលបាន​អាហារូបករណ៍ រយៈពេល​មួយ​ឆ្នាំ នៅ​សាលា​បណ្ឌិតសភា ភាពយន្ត​ញូវយ៉ក ការផ្គត់ផ្គង់​ស្បែកជើង​មួយឆ្នាំ សំលៀក​បំពាក់​និង​ផលិតផល​សក់ ៕ ——————————————————————————————————————————

ផឹកទឹក​មុន​ពេលបាយ​ជួយ​សម្រក​ទម្ងន់


ការសិក្សា​នៅ​អាមេរិក​មួយ​និយាយ​ថា ការផឹក​ទឹក​នៅ​មុន​ពេល​ទទួលទាន​អាហារ អាច​ជួយ​អោយ​មនុស្ស​ស្រក​ទម្ងន់ ។ ពួក​អ្នកវិទ្យាសាស្ត្រ​មក​ពី​វី​ជីនៀ បាន​រកឃើញ​ថា​មនុស្ស​យើង អាច​ស្រក​ទម្ងន់​បាន​ជាង​២​គីឡូក្រាម បើ​គេ​ផឹកទឹក​២​ពែ​ង ៣​ដង​ក្នុង​មួយថ្ងៃ នៅមុន​ទទួលទាន​អាហារ ។ ពួកគេ​បាន​សាកល្បង​ទ្រឹស្តី​នេះ លើ​មនុស្ស​វ័យចាស់​៤៨​នាក់ ដោយ​បែងចែក​ជា​២​ក្រុម​សំរាប់​រយៈពេល ១២​សប្តាហ៍ ។ ពួក​អ្នកវិទ្យាសាស្ត្រ​និយាយថា នៅពេល​ការ​ផឹកទឹក​អាច ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា គ្មាន​បង្កើន​កាឡូរី​ការផឹក​ទឹក​ច្រើន​ពេក​ក៏​អាច នាំអោយមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផងដែរ ។ ពួក​អ្នក​សិក្សា​ស្រាវជ្រាវ បានដាក់​បង្ហាញ​ការរកឃើញ​របស់គេ នៅ​កិច្ចប្រជុំ​ជាតិ​របស់​សង្គម គីមី​អាមេរិក​នៅ​បូ​ស្តុន ។ អ្នកចូលរួម​ការសាកល្បង​ទាំងអស់ មាន​អាយុ​ពី​៥៥​ទៅ​៧៥​ឆ្នាំ ។ ក្រុមទី​១​ទទួលទាន​អាហារ ដែល​មាន​កាឡូរី​ទាប តែ​អត់​ផឹកទឹក​មុនពេល​អាហារ ។ ក្រុមទី​២ ក្រុមទី​១​ទទួលទាន​អាហារ ដែល​មាន​កាឡូរី​ទាប​ដូច​គ្នា និង​ផឹកទឹក​ពីរ​កែវ​មុន​អាហារ ។ ក្រោយ​ធ្វើ​របៀប​នេះ​បាន​១២​សប្តាហ៍  អ្នក​ផឹកទឹក​មុន​ពេល​អាហារ បាន​ស្រក​ទម្ងន់​អស់​៧,០៣​គីឡូក្រាម តែ​អ្នក​ផ្សេង​ទៀត ស្រក​តែ​៥​គីឡូក្រាម ។ ការសិក្សា​មុន​បាន​រកឃើញថា មនុស្ស​ដែល​ផឹកទឹក​២​ពែ​ង មុន​អាហារ​ទទួលទាន​អាហារ​គិត​ជា​កាឡូរី តិច​ជាង​អ្នក​អត់​ផឹក​ពី​៧៥​ទៅ​៩០​កា​ឡូរី ។ វេជ្ចបណ្ឌិត ប្រេន​ដា ដាវី អ្នកនិពន្ធ​ការសិក្សា​នេះ បាន​និយាយថា ហេតុផល​ដែល​ទឹក​មាន​ភាព​ស័ក្តិ​សិទ្ធ​ដូចនេះ មក​ពី​វា​ទៅ​បំពេញ​ក្រពះ តែ​មិន​បង្កើន​កាឡូរី​ទេ ៕ —————————————————————————————————————————————

ការសិក្សា​បង្ហាញ​ថា​ការ​ស៊ី​ស្ករ​សូកូឡា​ខ្មៅ

ចំនួន​ តិចតួច​គឺ​ល្អ​សំរាប់​សុខភាព​បេះដូង


ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ស្ត្រី​ដែល​ស៊ី​ស្ករ​សូកូឡា​ចំនួន​ខ្មៅ​តិចតួច​នោះ​ទំនងជា​ប្រឈម​ការ​កើត​ ជម្ងឺ​គាំងបេះដូង​ក្នុង​កំរិត​ទាប​ជាង ។ ដើម្បី​កំណត់​ទំនាក់ទំនង​រវាង​ស្ករ​សូកូឡា​និង​ជម្ងឺ​គាំងបេះដូង​នេះ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​ពេទ្យ​Harvard​ សហរដ្ឋអាមេរិក​បាន​សិក្សា​លើ​ទម្លាប់​ស៊ី​ស្ករ​សូកូឡា​របស់​ស្ត្រី​ស៊ុយអែត​ ចំំ​នួន​៣១.៨២៣​នាក់​ដែល​មាន​អាយុ​រវាង​ពី​៤៨​ឆ្នាំ​ទៅ​អាយុ​៨៣​ឆ្នាំ​ សំរាប់​រយៈពេល​៩​ឆ្នាំ​។ លទ្ធផល​នៃ​ការ​ឃើញ​នេះ​បាន​បង្ហាញថា ស្ត្រី​ដែល​ស៊ី​ស្ករ​សូកូឡា​ពី​១​ទៅ​៣​បន្ទះ​នៃ​ស្ករ​សូកូឡា​ពី​(២០​ទៅ​៣០​ ក្រាម​)​ក្នុង​មួយ​ខែ​មាន​ការថយចុះ​ចំនួន​៣២​ភាគរយ​ពិការ​ប្រឈម​ចំពោះ​ការ​ កើត​ជម្ងឺ​គាំងបេះដូង​បើ​ប្រៀបធៀប​ទៅនឹង​ស្ត្រី​ដែល​មិន​បាន​ស៊ី​ស្ករ​ សូកូឡា​នេះ​យ៉ាង​ទៀងទាត់​នោះ​។ ប៉ុន្តែ បើសិន ស្ត្រី​ស៊ី​ស្ករ​សូកូឡា​ច្រើនពេក​(១​ទៅ​២​បន្ទះ​ក្នុង​មួយ​សប្តាហ៍​) ប្រសិទ្ធភាព​ការពារ​ពី​ជម្ងឺ​នេះ​មិន​មាន​ទេ នេះ​បើ​យោងតាម​ការសិក្សា​នេះ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​ខែ​សីហា​នេះ​។ ការសិក្សា​នេះ​បានបង្ហាញ​ថា ការ​ស៊ី​ស្ករ​សូកូឡា​ពី​៣​ទៅ​៦​បន្ទះ​ក្នុង​មួយ​សប្តាហ៍ អាច​កើនឡើង​នូវ​គ្រោះថ្នាក់​នៃ​ជម្ងឺ​គាំ​បេះដូង​ចំនួន​២៣​ភាគរយ​ទៅ​វិញ​។ វេជ្ជបណ្ឌិត ម៉ូ​រាយ មី​ត​លី​មែន  បាន​និយាយថា​សំរាប់​ស្ត្រី ការ​ស៊ី​ស្ករ​សូកូឡា​ច្រើន​ទំនងជា​មាន​ទំនាក់ទំនង​ទៅ​នឹង​កំណើន​ជម្ងឺ​ គាំងបេះដូង​ប៉ុន្តែ​ប្រសិទ្ធភាព​ការពារ​ពី​ជម្ងឺ​នេះ​ត្រូវបាន​គេ​មើលឃើញ​តែ ​ចំពោះ​អ្នក​ដែល​ស៊ីស្ក​រស្ករ​សូកូឡា​ចំនួន​តិចតួច​ប៉ុណ្ណោះ គឺ​តិចជាង​មួយ​បន្ទះ​ក្នុង​មួយ​ថ្ងៃ​”​។ ——————————————————————————————————————————————-

ក្រុមហ៊ុន​Tissue Regenix ទទួលបាន

ការយល់ព្រម​ចំពោះ​បន្ទះ​សរសៃឈាម​ដែល

យក​ចេញពី​កោសិកា​ជ្រូក


ក្រុមហ៊ុន​Tissue Regenix ដែលជា​ក្រុមហ៊ុន​បញ្ចេ​ក​វិទ្យា​ពេទ្យ បាន​ទទួល​បាន​ការយល់ព្រម​ដើម្បី​ចាប់ផ្តើម​លក់​ផលិតផល​របស់​ខ្លួន​លើកទីមួយ​ ដែល​ជា​ការព្យាបាល​ដោយ​វះកាត់​ដែល​ទទួលបាន​ពី​ជាលិកា​ជ្រូក​។ក្រុមហ៊ុន​នេះ​បាន​ទទួល​ការយល់ព្រម​ពី​អឺរ៉ុប​ចំពោះ​សរសៃឈាម​“dCELL vascular patch” ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សំរាប់​ជួលជុល​សរសៃឈាម​ដែល​ខូចខាត​របស់​មនុស្ស​ ។  បច្ចុប្បន្ន ក្រុម​គ្រូពេទ្យ​វះកាត់​ប្រើប្រាស់​សម្ភារៈ​សិប្ប​និមិត្ត ប៉ុន្តែ បន្ទះ​បិទ​(patch)​នេះ​របស់​ក្រុមហ៊ុន​Tissue Regenix ត្រូវបាន​យកចេញ​ពី​ជាលិកា​ជ្រូក​។ បន្ទាប់​មក​បច្ចេកវិទ្យា​នៃ​ក្រុហ៊ុន​នេះ​ទាញ​យក​កោសិកា​សត្វ​ទាំងនេះ ដោយ​បង្កើត​រន្ទា​ជីវសាស្ត្រ​(biological scaffold)​ដែល​អាច​ត្រូវបាន​ណ្ដុះ ផ្សំ​ក្នុង​ខ្លួន​មនុស្ស​ជា​អចិន្រៃ្តយ៍​។ បន្ទាប់​មក​សរសៃឈាម​ដុះ​លូតលាស់​ជាថ្មី​ហើយ​ជួលជុល​ដោយ​ខ្លួន​វា​នូវរ​ន្ទា​ (scaffold)​នេះ​។ ——————————————————————————————————————————————

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​ជម្ងឺ​គ្រុនផ្តាសាយ

A(H1N1)​ដ៏​រាលដាល​នេះ​ចប់​ហើយ


អង្គការ​សុខភាព​ពិភពលោក ( WHO ) បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ជម្ងឺ​គ្រុនផ្តាសាយ A(H1N1) ដែល​បាន​ឆ្លង​យ៉ាង​រាលដាល​នោះ បាន​ចប់​ហើយ គឺ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ បន្ទាប់​ពី​វីរុស្ស​នៃ​ជម្ងឺ​ថ្មី​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​លឿន នៅ​ទូទាំង​ពិ​ព​ភ​លោក ដោយ​បាន​បង្ក​អោយ មាន​ការភ័យខ្លាច និង​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ នៅ​មុន​ពេល​ជម្ងឺ​នេះ បាន​ចុះថមថយ​កំលាំង​ឆ្លង​របស់​វា ។ លោកស្រី Margaret Chan អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា “ ពិភពលោក មិន​ស្ថិត​នៅក្នុង​តំណាក់កាល​ប្រុងប្រយ័ត្ន ក្នុង​កំរិត​ទី​៦ ដែល​ជា​តំណាក់កាល នៃ​ការឆ្លង​ដ៏​រាលដាល នៃ​ជម្ងឺ​នេះ​ទៀត​ទេ ” ។ លោកស្រី​បាន​បន្ថែមថា “ វីរុស្ស​នៃ​ជម្ងឺ​គ្រុនផ្តាសាយ A(H1N1) ថ្មី​នេះ បាន​ឆ្លង​រាលដាល​ដ៏​ឆាប់រហ័ស តែ​ការប្រកាសអាសន្ន ស្តីពី​សុខភាព សាធារណ​អន្តរជាតិ​មិន​មាន​ទៀត​ទេ ” ។ លោក Keiji Fukuda មន្ត្រីជាន់ខ្ពស់​ផែ្ន​កជ​ម្ងឺ​នេះ របស់​អង្គការ​សុខភាព​ពិភពលោក បាន​និយាយប្រាប់ ក្រុមអ្នកកាសែត​ថា វីរុស្ស​នៃ​ជម្ងឺ​គ្រុនផ្តាសាយ A(H1N1) នេះ មិន​ត្រូវបាន​ចាត់ទុក​ថា អាច​បង្ក​អោយ​មាន​ការ​ឆ្លង​រាលដាល​ទៀត​នោះទេ ទោះបីជា ការផ្ទុះ​ជម្ងឺ​ដ៏​ខ្លាំង អាច​នឹង​កើតឡើង ក្នុង​បណ្តា​ប្រទេស​មួយចំនួន​ក៏​ដោយ ។ យោង​តាម​ទិន្នន័យ របស់​អង្គការ​សុខភាព​ពិភពលោក បានអោយដឹងថា ជម្ងឺ​គ្រុនផ្តាសាយ A(H1N1) នេះ បាន​សម្លាប់​មនុស្ស​ជាង ១៨.៤៤០​នាក់ ហើយ​បាន​ធ្វើអោយ​ប៉ះពាល់ ដល់​ប្រទេស​ចំនួន​២១៤ ចាប់តាំងពី​ជម្ងឺ​នេះ ត្រូវបាន​គេ​រកឃើញ​ក្នុង​ប្រទេស​ម៉ិក​ស៊ិក និង​សហរដ្ឋអាមេរិក កាលពី​ខែ​មេសា ឆ្នាំ​២០០៩ ៕ ———————————————————————————————————————————————–

ការ​កើត​ជម្ងឺ​បេះដូង​ជាប់ទាក់ទង​នឹង

រយៈពេល​ដំណេក


ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា ការ​ដេក​ទៀងទាត់​ពេលវេលា រយៈពេល​ច្រើនជាង​ឬ​តិច​ជាង​៧​ម៉ោង ក្នុង​មួយ​ថ្ងៃ គឺ​មាន​ទំនាក់ទំនង​គ្នា ទៅ​នឹង​ការ​ប្រឈម​ការ​កើត​ជម្ងឺ​បេះដូង ។ ក្រុម​អ្នកស្រាវជ្រាវ  នៅ​សកល​វិទ្យាល័យ​ពេទ្យ West Virginia សហរដ្ឋអាមេរិក​បាន​រក​ឃើញ​បែប​នេះ ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ចំនួន ៣០.៣៩៧​នាក់ ដែល​បាន​ចូលរួម​ក្នុង​ការធ្វើ​បទសម្ភាសន៍ ស្តីពី​បញ្ហា​សុខភាព​ជាតិ​ក្នុង​ឆ្នាំ​២០០៥ ។ ដើម្បី​ដឹង​រយៈពេល​ដំណេក​នេះ អ្នកចូលរួម​ត្រូវបាន​សួរថា តើ​អ្នក​ដេក​ប៉ុន្មាន​ម៉ោង​ក្នុង​រយៈពេល ២៤​ម៉ោង ។ ៨ ភាគរយ​នៃ​ចំនួន​មនុស្ស ដែល​ត្រូវបាន​សិក្សា​ទៅ​លើ​នោះ និយាយថា ដេក​៥​ម៉ោង​ក្នុង​មួយថ្ងៃ ឬ​តិច​ជាង​នេះ ដោយ​រួមទាំង​ដំណេក​ពេល​ថ្ងៃ ។ តាម​លទ្ធផល នៃ​ការស្រាវជ្រាវ​នេះ បានបង្ហាញ​ថា ការ​ប្រឈម​ការកើត​ជម្ងឺ​បេះដូង​របស់​ពួកគេ គឺ​មាន​ច្រើន​ជាង​២​ដង ពោល​គឺ​ខ្ពស់ជាង​អ្នក ដែល​បាន​រាយការណ៍​ថា រយៈពេល​ដំណេក​របស់​ពួកគេ មាន​ចំនួន​៧​ម៉ោង ក្នុង​មួយ​ថ្ងៃ ។ ៩​ភាគរយ​នៃ​អ្នកចូលរួម ក្នុងការ​ធ្វើ​បទសម្ភាសន៍​នេះ បាន​រាយការណ៍​ថា រយៈពេល​ដំណេក​របស់​ពួកគេ គឺ​មាន​ចំនួន​៩​ម៉ោង ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​ថ្ងៃ ។ យោង​តាម​លទ្ធផល​នេះ គឺ​ពួកគេ​ទាំងនេះ ( ៩​ភាគរយ ) ក៏​បាន​ប្រឈម​ការកើត​ជម្ងឺ​បេះដូង ក្នុង​កំរិត​ដ៏​ខ្ពស់​ផងដែរ ។ ការសិក្សា​ស្តីពី​ដំណេក របស់​អាមេរិក​នេះ ផ្តល់​អនុសាសន៍​ថា មនុស្សពេញវ័យ​គួរតែ​ដេក​ប្រហែល ពី​៧​ម៉ោង ទៅ​៨​ម៉ោង ក្នុង​ដំណេក​រាល់​ពេល​យប់ ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: