ទូរស័ព្ទ​/កំព្យូទ័រ

ទូរស័ទ្ទមួយទឺក



កាមេរ៉ា 12 megapixel របស់​ទូរសព្ទ Sumsung M8910

Pixon12 ជាម៉ូដែល​ទូរសព្ទ Sumsung M8910 វា​ជា​ស៊េរី​ទំនើប​មួយ​ក្នុង​ចំណោម​ស៊េរី​ទូរ​សព្ទ​ទំនើប​ៗ​ផ្សេង​ទៀត​ដែល camera​ របស់​វា​មាន​ទំហំ​រហូត​ដល់12 megapixel​ ​ ហើយ​នេះជា​ទំហំ​ដំបូង​បំផុត លើ​ពិភព​លោក។
ចំនុចពិសេសៗរបស់វាមាន:Camera “framework”. Sharp screen. Connectivity options with Bluetooth range, WiFi, and HSDPA …។

Behind a design does not really stand is both a strength “difficult compulsive”

Samsung Pixon12 beside a Samsung camera ST550. Pixon12 many similarities with joystick ST550

អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ (Khmer Unicode) ប្រើ​ក្នុង​កុំព្យូទ័រ​រកវិធី​ច្នៃ​ពុម្ព​អក្សរ​ខ្មែរ ក្នុង​ទូរស័ព្ទ​ដៃ

វិទ្យាសាស្ត្រកាន់តែរីកចម្រើន អ្នកចេះដឹងផ្នែកបច្ចេកវិទ្យាកាន់តែច្រើន តម្រូវការទីផ្សារប្រើប្រាស់
កាន់តែសម្បូរបែប លទ្ធភាពពុទ្ធិមនុស្សកាន់តែទូលំទូលាយ។ ហេតុនេះទើបសកម្ម ជនបង្កើតពុម្ព អក្សរ ខ្មែរដែលអាចឲ្យគេប្រើនៅក្នុងកុំព្យូទ័រកាន់តែងាយស្រួលទៅហើយនោះ កំពុងរិះរកវិធីបង្កើត ពុម្ពអក្សរ ខ្មែរប្រើប្រាស់ក្នុងទូរស័ព្ទដៃ ឲ្យកាន់តែប្រសើរថែមទៀត ។

លោក ដាញ់ ហុង ពេលផ្តល់បទសម្ភាស
លោកដាញ់ ហុង ដែលជាអ្នកបង្កើតពុម្ពអក្សរខ្មែរ (Unicode Khmer Os) មួយរូប បានមានប្រ-

សាសន៍ប្រាប់ “ខ្មែរស្ថាបនា” កាលពីថ្ងៃទី៦ ខែតុលាថា លោកបានឃើញពុម្ពអក្សរ ខ្មែរនៅ ក្នុងកុំព្យូទ័រ ដំបូងនៅឆ្នាំ១៩៩៩ ប៉ុន្តែដោយមើលឃើញពីភាពខុសគ្នា រវាងការសរសេរ និងការអានខុសគ្នាឆ្ងាយពេក ទើបលោកសិក្សាស្រាវជ្រាវរិះរកមធ្យោបាយដ៏ងាយស្រួលណាមួយ ដែលកាន់តែប្រ សើរស្របតាម បច្ចេកវិទ្យាថ្មីៗ ។

លោកដាញ់ ហុង បានបន្តថា នៅឆ្នាំ២០០០ លោកបានជួបលោកម៉ូរីស បាវហាន់ ជនជាតិអាមេរិក

ដើម្បីសិក្សាបច្ចេកវិទ្យាសរសេរពុម្ពអក្សរខ្មែរត្រឹមត្រូវ ។ នៅឆ្នាំ២០០២ លោកបានទៅសិក្សាព័ត៌មានវិទ្យា

ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន Microsoft ហើយនៅឆ្នាំ២០០៣ លោកក៏ពិភាក្សាជា មួយអ្នក ជំនាញ ជនជាតិអេស្ប៉ាញម្នាក់ ដើម្បីបង្កើតពុម្ពអក្សរខ្មែរតែម្តង ។

ចាប់ពីពេលនោះរហូតដល់ពេលនេះ លោកដាញ់ ហុង បានបន្តទៀតថា លោកបានបង្កើតពុម្ពអក្សរ

ខ្មែរ(Unicode Khmer Os)ជាង២០ប្រភេទ ដើម្បីប្រើក្នុង Graphic Design (Adobe Photoshop

CS4, Indesign CS4, Quark8…) ដោយមិនមានបញ្ហាអ្វីឡើយ ។

កន្លងមកអ្នកខ្លះថា ការបង្កើត Unicode នេះមានបញ្ហាជាមួយ Microsoft 2003 តែឥឡូវយើង មាន ដំណោះស្រាយហើយ ។
ផលប្រយោជន៍នៃការប្រើ Unicode ដែលលោកដាញ់ ហុង បង្កើតឡើងដើម្បីរក្សាលក្ខណៈដើម

របស់អក្សរខ្មែរ ងាយស្វែងរកទិន្នន័យ ប្រើក្នុងអ៊ិនធឺណេត អាចបង្កើត Software ភាសាខ្មែរ ដ៏ងាយ ស្រួលនិងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិផង ។

លោកដាញ់ ហុង បន្តទៀតថា ចំពោះទស្សនវិស័យថ្ងៃមុខលោកគិតដល់ការប្រើប្រាស់អក្សរក្នុង

ទូរស័ព្ទដៃ ដោយពេលនេះលោកកំពុងពិនិត្យ និងស្រាវជ្រាវរកវិធីប្រើពុម្ពអក្សរខ្មែរក្នុងទូរស័ព្ទដៃឲ្យកាន់តែ

សម្បូរបែប ។ បច្ចុប្បន្នលោកកំពុងបង្កើត Unicode ភាសាបរទេសមួយចំនួនទៀតដូចជា ឡាវ ចាម ភូមានិងឥណ្ឌា ផងដែរ ។

លោកដាញ់ ហុង បានសិក្សាចប់មហាវិទ្យាល័យច្បាប់នៅប្រទេសវៀតណាម ហើយមាននិស្ស័យ

លើបច្ចេកវិទ្យាព័ត៌មានវិទ្យា ហើយធ្វើជា Freelancer ធ្វើម៉ូដអក្សរប្លែកៗសហការជាមួយអង្គការ ស្ថាប័ននានានៅកម្ពុជា ៕

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: